ទាន់ហេតុការណ៍
ឈ្មោះ លោក តន ថៅកែបនល្បែងខុសច្បាប់ មានខ្នងបង្អែកធំប៉ុណ្ណាបានជាបើកលេងបានរលួន ក្នុងគ្រាជំងឺកូវិត ១៩ កំពុងវាយលុកកម្ពុជាយ៉ាងខ្លាំង - ខេត្តកំពង់ធំ)បុរសវ័យចំណាស់៦៥ឆ្នាំម្នាក់បើកឡានម៉ាកកូររ៉ូឡាបេីកក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកមន្រ្តីអាវុធម្នាក់ឈរនៅចិញ្ចើមថ្នល់កំពុងបំពេញបេសក:កម្មជាមួយពន្ធដារបណ្តាលឲ្យស្លាប់បន្ទាប់ពីទៅដល់មន្ទីពេទ្យ។ - ​ស្ត្រីវ័យវ័យក្មេងម្នាក់ត្រូវបានឃាតកអាកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួល លើឡៅតឿ បន្ទប់លេខ៥ ក្រុងប៉ោយប៉ែត​ - ប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ - ពេលនេះក្រសួងអប់រំផ្អាកសាលារៀនក្នុងទីក្រុងភ្នំពេញ ក្រោយ​រកឃើញអាណាព្យាបាលសិស្សមានផ្ទុកកូវីដ​១៩ - លួចម៉ូតូកង់បីមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ - អាសូរណាស់!! ស្ត្រីម្នាក់ជិះម៉ូតូទៅរកទិញម្ហូបត្រូវរថយន្តក្រឡុកសុីម៉ងត៏បើកគៀរដួលកិនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្រុកអង្គស្នួល - ពលរដ្ឋបានរុះរើផ្ទះនៅចំណុចដីទំនាស់អូរស្វារអិល បាន70-80 ភាគរយហើយបន្ទាប់ពីអនុវត្តន៍តាមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋភិបាលកម្ពុជា មានវិដេអូរ - ខេត្តកំពង់ចាម៖ ទីតាំងសង្វៀនជល់មាន់ ដែលស្ថិតនៅ ក្នុងភូមិមេ.ស គហេ ឃុំព្រេកកុយ ស្រុកកងមាស ខេត្តកំពង់ចាម មួយកន្លែងកំពុងបើកលេងយ៉ាងរំភើយ មិនរំខានដល់អាជ្ញាធរ និង សមត្ថកិច្ច ស្រុកកងមាសនោះឡើយ។ - ជិះម៉ូតូ​លឿនមិន​ប្រយ័ត្ន​ជ្រុលទៅ​បុក​ឃឿនផ្លូវដួលបោកក្បាលស្លាប់មួយរំពេច
0

ជិះម៉ូតូ​លឿនមិន​ប្រយ័ត្ន​ជ្រុលទៅ​បុក​ឃឿនផ្លូវដួលបោកក្បាលស្លាប់មួយរំពេច

ជិះម៉ូតូ​លឿនមិន​ប្រយ័ត្ន​ជ្រុលទៅ​បុក​ឃឿនផ្លូវដួលបោកក្បាលស្លាប់មួយរំពេច

ជិះម៉ូតូ​លឿនមិន​ប្រយ័ត្ន​ជ្រុលទៅ​បុក​ឃឿនផ្លូវដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ​៖​ បុរសម្នាក់​បានបែកក្បាលស្លាប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអធម៌ខណះជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយត័្ន ​រេចង្កូតជ្រុលទៅបុក ឃឿនពុះចែកផ្លូវ បណ្ដាលឲ្យ ដួលបោកផ្ទប់និងថ្នល់ពេញទំហឹង។

ហេតុការបង្ករឲ្យមានកាភ្ញាក់ផ្អេីល កាលពីវេលាម៉ោង​
១០និង២០នាទីយប់ ថ្ងៃ​ទី១៣ ខែមករា​ ឆ្នាំ​២០២១ ត្រង់​ចំណុច​ មុខវត្ត និរោធិ តាម​បណ្ដោយ​ផ្លូវ​ជាតិលេខ១ ស្ថិត​ក្នុង សង្កាត់និរោធិ ខណ្ឌច្បារអំពៅ ។

សពជនរងគ្រោះមានឈ្មោះ ហេង ផល្លីន អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិក បំរេី ការងារនៅ មឈ្ឈមណ្ឌល កំសាន្ត ណាហ្គាវេីល ស្នាក់នៅ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុនកើតហេតុ គេឃើញ​ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគី ស្មាសរីវ៉ូ ពណ៌សខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ 1BD-5939 ធ្វេីដំណេីរតាម​បណ្តោយ​ផ្លូវ​ជាតិលេខ១ ​ ក្នុង​ទិសដៅ​ពី​លិចទៅកេីត​ លុះដល់ចំណុច​កេីតហេតុ​ខាងលេី ​បានរេចង្កូតជ្រុលទៅ​បុក ឃឿនពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់ បែកក្បាលស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម គួរឲ្យអនោចអធម៍ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
រស្មីកំពង់ធំ | Rasmei Kampongthom ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 30 80 23 / 015 313 283 ឬ តាម Whatsapp : 015 313 283 | Telegram : 015 313 283 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន រស្មីកំពង់ធំ | Rasmei Kampongthom | ទូរស័ព្ទ៖ 012 30 80 23 / 015 313 283 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 30 80 23 / 015 313 283 | អ៊ីម៉ែល ៖ mailtobot168@gmail.com