ទាន់ហេតុការណ៍
ឈ្មោះ លោក តន ថៅកែបនល្បែងខុសច្បាប់ មានខ្នងបង្អែកធំប៉ុណ្ណាបានជាបើកលេងបានរលួន ក្នុងគ្រាជំងឺកូវិត ១៩ កំពុងវាយលុកកម្ពុជាយ៉ាងខ្លាំង - ខេត្តកំពង់ធំ)បុរសវ័យចំណាស់៦៥ឆ្នាំម្នាក់បើកឡានម៉ាកកូររ៉ូឡាបេីកក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកមន្រ្តីអាវុធម្នាក់ឈរនៅចិញ្ចើមថ្នល់កំពុងបំពេញបេសក:កម្មជាមួយពន្ធដារបណ្តាលឲ្យស្លាប់បន្ទាប់ពីទៅដល់មន្ទីពេទ្យ។ - ​ស្ត្រីវ័យវ័យក្មេងម្នាក់ត្រូវបានឃាតកអាកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួល លើឡៅតឿ បន្ទប់លេខ៥ ក្រុងប៉ោយប៉ែត​ - ប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ - ពេលនេះក្រសួងអប់រំផ្អាកសាលារៀនក្នុងទីក្រុងភ្នំពេញ ក្រោយ​រកឃើញអាណាព្យាបាលសិស្សមានផ្ទុកកូវីដ​១៩ - លួចម៉ូតូកង់បីមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ - អាសូរណាស់!! ស្ត្រីម្នាក់ជិះម៉ូតូទៅរកទិញម្ហូបត្រូវរថយន្តក្រឡុកសុីម៉ងត៏បើកគៀរដួលកិនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្រុកអង្គស្នួល - ពលរដ្ឋបានរុះរើផ្ទះនៅចំណុចដីទំនាស់អូរស្វារអិល បាន70-80 ភាគរយហើយបន្ទាប់ពីអនុវត្តន៍តាមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋភិបាលកម្ពុជា មានវិដេអូរ - ខេត្តកំពង់ចាម៖ ទីតាំងសង្វៀនជល់មាន់ ដែលស្ថិតនៅ ក្នុងភូមិមេ.ស គហេ ឃុំព្រេកកុយ ស្រុកកងមាស ខេត្តកំពង់ចាម មួយកន្លែងកំពុងបើកលេងយ៉ាងរំភើយ មិនរំខានដល់អាជ្ញាធរ និង សមត្ថកិច្ច ស្រុកកងមាសនោះឡើយ។ - ជិះម៉ូតូ​លឿនមិន​ប្រយ័ត្ន​ជ្រុលទៅ​បុក​ឃឿនផ្លូវដួលបោកក្បាលស្លាប់មួយរំពេច
0

អាសូរណាស់!! ស្ត្រីម្នាក់ជិះម៉ូតូទៅរកទិញម្ហូបត្រូវរថយន្តក្រឡុកសុីម៉ងត៏បើកគៀរដួលកិនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្រុកអង្គស្នួល

អាសូរណាស់!! ស្ត្រីម្នាក់ជិះម៉ូតូទៅរកទិញម្ហូបត្រូវរថយន្តក្រឡុកសុីម៉ងត៏បើកគៀរដួលកិនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្រុកអង្គស្នួល

អាណិតណាស់!! ស្ត្រីម្នាក់ជិះម៉ូតូទៅរកទិញម្ហូបត្រូវរថយន្តក្រឡុកសុីម៉ងត៏បើកគៀរដួលកិនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្រុកអង្គស្នួល

(ខេត្តកណ្តាល): ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ បន្ទាប់ពីបានជិះម៉ូតូទៅរកទិញម្ហូបត្រូវរថយន្តក្រឡុកសុីម៉ងត៏មួយគ្រឿងបត់គៀរដួលរួចកិនពីលើពេញទំហឹង ហើយព្យាយាមបើករត់បានប្រមាណជា១០០ម៉ែត្រទុករថយន្តចោលតៃកុងរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩ ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងបុរីពិភពថ្មីទី៣ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ។

សពជនរងគ្រោះមានឈ្មោះ អ៊ូក ម៉ារី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីជិតកន្លែងកើតហេតុ។
មានស្រុកកំណើតនៅឃុំកញ្ចៀចស្រុកកំចាយមារ ខេត្តព្រៃវែង។ មានប្តីនិងកូនតូចៗប្រុសស្រី២ម្នាក់ឲ្យរស់នៅកំព្រា។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុន ពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1HM-8745ធ្វើដំណើរបណ្តោយផ្លូវបេតុងក្នុងបុរីទិសដៅពីត្បូងទៅជើងបំរុងទៅទិញម្ហូបនៅផ្សាស្រាប់តែជិតដល់ផ្លូវកែងបត់ស្តាំចំណុចកើតហេតុខាងលើ ក៏មាន រថយន្តក្រឡុកសុីម៉ង់ត៏ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-2581 បើកមកពីក្រោយបត់ឆ្វេងគៀរម៉ូតូជនរងគ្រោះឲ្យដួលរួចកិនពីលើបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់មករថយន្តបង្កក៏ព្យាយាមបើក រត់គេចខ្លួនច៣ញពីកន្លែងកើតហេតុទាំងបិទភ្លើង ហើយយកប្លុងចោលពីកន្លែងកើតហេតុប្រមាណ១០០ម៉ែត្រតៃកុងចុះរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុធ្វើវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីរងចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់រីឯសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យគ្រួសារដើម្បីដឹកយកទៅធ្វើបុណ្យនៅឯ ស្រុកកំណើតតាមប្រពៃណី ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
រស្មីកំពង់ធំ | Rasmei Kampongthom ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 30 80 23 / 015 313 283 ឬ តាម Whatsapp : 015 313 283 | Telegram : 015 313 283 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន រស្មីកំពង់ធំ | Rasmei Kampongthom | ទូរស័ព្ទ៖ 012 30 80 23 / 015 313 283 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 30 80 23 / 015 313 283 | អ៊ីម៉ែល ៖ mailtobot168@gmail.com