ទាន់ហេតុការណ៍
ឈ្មោះ លោក តន ថៅកែបនល្បែងខុសច្បាប់ មានខ្នងបង្អែកធំប៉ុណ្ណាបានជាបើកលេងបានរលួន ក្នុងគ្រាជំងឺកូវិត ១៩ កំពុងវាយលុកកម្ពុជាយ៉ាងខ្លាំង - ខេត្តកំពង់ធំ)បុរសវ័យចំណាស់៦៥ឆ្នាំម្នាក់បើកឡានម៉ាកកូររ៉ូឡាបេីកក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកមន្រ្តីអាវុធម្នាក់ឈរនៅចិញ្ចើមថ្នល់កំពុងបំពេញបេសក:កម្មជាមួយពន្ធដារបណ្តាលឲ្យស្លាប់បន្ទាប់ពីទៅដល់មន្ទីពេទ្យ។ - ​ស្ត្រីវ័យវ័យក្មេងម្នាក់ត្រូវបានឃាតកអាកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួល លើឡៅតឿ បន្ទប់លេខ៥ ក្រុងប៉ោយប៉ែត​ - ប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ - ពេលនេះក្រសួងអប់រំផ្អាកសាលារៀនក្នុងទីក្រុងភ្នំពេញ ក្រោយ​រកឃើញអាណាព្យាបាលសិស្សមានផ្ទុកកូវីដ​១៩ - លួចម៉ូតូកង់បីមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ - អាសូរណាស់!! ស្ត្រីម្នាក់ជិះម៉ូតូទៅរកទិញម្ហូបត្រូវរថយន្តក្រឡុកសុីម៉ងត៏បើកគៀរដួលកិនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្រុកអង្គស្នួល - ពលរដ្ឋបានរុះរើផ្ទះនៅចំណុចដីទំនាស់អូរស្វារអិល បាន70-80 ភាគរយហើយបន្ទាប់ពីអនុវត្តន៍តាមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋភិបាលកម្ពុជា មានវិដេអូរ - ខេត្តកំពង់ចាម៖ ទីតាំងសង្វៀនជល់មាន់ ដែលស្ថិតនៅ ក្នុងភូមិមេ.ស គហេ ឃុំព្រេកកុយ ស្រុកកងមាស ខេត្តកំពង់ចាម មួយកន្លែងកំពុងបើកលេងយ៉ាងរំភើយ មិនរំខានដល់អាជ្ញាធរ និង សមត្ថកិច្ច ស្រុកកងមាសនោះឡើយ។ - ជិះម៉ូតូ​លឿនមិន​ប្រយ័ត្ន​ជ្រុលទៅ​បុក​ឃឿនផ្លូវដួលបោកក្បាលស្លាប់មួយរំពេច
0

លួចម៉ូតូកង់បីមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្

លួចម៉ូតូកង់បីមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្

លួចម៉ូតូកង់បីមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូកង់បីឥណ្ឌាមួយគ្រឿងខណៈដែលម្ចាស់ភ្លេចដកសោរ មិនបានសម្រេចម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង ០៣និង ២០នាទៀបភ្លឺឈានចូលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចមុខភោជនីយដ្ឋានតាយស៊ីង ស្តុផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមការរៀបរាប់ពីម្ចាស់ម៉ូតូកង់បី បានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ចតម៉ូតូកង់បីនៅនឹងចំណុចទីតាំងកើតហេតុ ដែរជាកន្លែងចតចាំដឹកម៉ូយប្រចាំថ្ងៃរបស់ បន្ទាប់មករូបគាត់បានដើរទៅក្រោយមួយភ្លេតដោយមិនបានដកសោរ លុះដល់ម៉ោងកើតហេតុខាងលើមិនដឹងថាជនសង្ស័យចេញមកពីខាងណានោះទេបានធ្វើសក្មភាពឡើងទៅលើម៉ូតូកង់បីរបស់គាត់រួចកាច់សោរបញ្ឆេះតែម៉ូតូកង់បីគាត់មិនឆេះ ខណៈនោះរូបគាត់បានដើរមកវិញឃើញមានភ្លើងចេញពីម៉ូតូកង់បីដោយមានការសង្ស័យក៏ដើរអើតមើលស្រាប់តែឃើញជនសង្ស័យកំពុងតែកាច់សោរបញ្ឆេះ បម្រុងបើកចេញ តែកង់បីរបស់គាត់មិនឆេះ រួចផ្អើលឆោឡោនាំគ្នាធ្វើការឃាត់ខ្លួនបានភ្លាមៗទុកប្រគល់ជូនសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីធ្វើការសួរនាំនិងចាត់ការទៅតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
រស្មីកំពង់ធំ | Rasmei Kampongthom ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 30 80 23 / 015 313 283 ឬ តាម Whatsapp : 015 313 283 | Telegram : 015 313 283 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន រស្មីកំពង់ធំ | Rasmei Kampongthom | ទូរស័ព្ទ៖ 012 30 80 23 / 015 313 283 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 30 80 23 / 015 313 283 | អ៊ីម៉ែល ៖ mailtobot168@gmail.com